ខ្សែរថអ្នកដំណើរ

ជាបឋមក្រុមហ៊ុនរ៉ូយ៉ាល់រេលវេសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចំពោះការគាំទ្រដល់សេវាកម្មខ្សែរថដឹកអ្នកដំណើរ របស់យើងខ្ញុំក្នុងកំឡុងពេលចូលឆ្នាំខ្មែរ កន្លងមកនេះ យើងខ្ញុំសង្ឃឹមថាសេវាកម្មនេះបានធ្វើឱ្យ ថ្ងៃឈប់សម្រាករបស់លោកអ្នកទទួលបានភាពរីករាយកាន់តែប្រសើរឡើង។

 សេវាកម្មរបស់យើងខ្ញុំត្រូវបានបន្តអោយប្រតិបត្តការរៀងរាល់ចុងសប្តាហ៍ចាប់ពីពេលនេះ រហូតដល់មានការជូនដំណឹងជាថ្មីនាពេលខាងមុខនិងរួមបញ្ចូលថ្ងៃបុណ្យឈប់សម្រាកផងដែរ ។

 យើងខ្ញុំបានបើកអោយដំណើរការការិយាល័យមួយនៅក្នុងស្ថានីយរថភ្លើងភ្នំពេញសំរាប់លក់សំបុត្រ ដែលចាប់បើកធ្វើការពីម៉ោង ០៨:០០ ព្រឹករហូតដល់ ១៦:០០រសៀល ពីថ្ងៃចន្ទ័ ដល់ ថ្ងៃសុក្រ និង ០៦:០០ព្រឹក ទៅ ១២:០០ថ្ងៃត្រង់ សំរាប់ចុងសប្តាហ៍។

 
យើងខ្ញុំកំពុងរៀបចាំទីកន្លែងលក់សំបុត្រអ្នកដំណើរបន្ថែមទៀតនៅ ខេត្តតាកែវ កំពតនិង ក្រុងព្រះសីហនុ ហើយនឹងរួចរាល់ក្នុងរយៈពេល ពីរ រឺ បី សប្តាហ៍ទៀត។

ការិយាល័យនេះអាចឆ្លើយរាល់សំណួរទាំងអស់របស់លោកអ្នក ក្នុងករណីដែលលោកអ្នកមិនអាចមកស្ថានីយ៍រថភ្លើងបានលោកអ្នកអាចទំនាក់ទំនងទូរស័ព្ទ
078 888 582
078 888 583
ក្នុងអំឡុងពេលម៉ោងធ្វើការដូចបានជំរាបខាងលើ។

សូមស្វាគមន៌

click image to elarge

We welcome you to our web page and invite you to work with my professonal team at Royal Railway.

The Royal Government of Cambodia has outsourced its railway operations under a 30 year exclusive concession to Royal Railway to operate the Cambodian Railway Network.

Thank you

Neak Okhna Kith Meng
 

ទំហំពេញ
© Copyright 2017 Royal Railways . All Right Reserved

Designed & Hosted by: Serving Web Solution.